ត្រឡប់ក្រោយ

CPPនិងCNRPចង់ ប្រកួតប្រជែង លើគោលនយោបាយ ក្នុងការបោះឆ្នោត ឃុំ-សង្កាត់

 

- - - - - - - - - - - - - - - - - 

ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ -សង្កាត់ ដែល នឹងប្រព្រឹត្តទៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ខាងមុខនេះ  គណបក្សដែលមានអាសនៈ ក្នុងរដ្ឋសភាបានប្រកាស ចង់ប្រកួតប្រជែង  គ្នាលើគោលនយោនបាយរៀងៗខ្លួន ដោយមិនធ្វើការវាយប្រហារគ្នា ខុសនិងនីតិវិធីច្បាប់ដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)បានកំណត់។    ថ្លែងទៅកាន់អ្នកគាំទ្រខ្លួនក្នុងពិធីផ្សព្វផ្សាយគោលនយោបាយអាទិភាព សម្រាប់ការបោះឆ្នោតឃុំ-សង្កាត់ នៅខេត្តសៀមរាបកាលពីថ្ងៃទី២៦ខែមីនា កន្លងទៅលោកកឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ បានបញ្ជាក់ថា«យើងប្រកួតគ្នាលើ “គោលនយោបាយនៃ គណបក្សរៀងៗខ្លួន” ដើម្បីបានផលប្រយោជន៍ ទៅប្រជាពលរដ្ឋ និងប្រទេសជាតិយើង។ យើងមិនត្រូវប្រកួតគ្នា លើពាក្យសម្ដី អសុរោះ ដៀលត្មេះ វាយប្រហារ ធ្វើទុក្ខបុកម្នេញបង្កការឈឺចាប់ ឲ្យគ្នានោះឡើយ។យើងទុកជូន ប្រជាពលរដ្ឋខ្មែរ ដែលជាម្ចាស់ឆ្នោត ជាអ្នកសម្រេចចុះ»។ ចំណែកលោក សុខ ឥសានអ្នកនំាពាក្យគណបក្សប្រជាជនកម្ពុជា បានលើកឡើងថានៅក្នុងសង្គម ប្រជាធិបតេយ្យសេរីពហុបក្ស ការប្រកួតប្រជែងគ្នាដើម្បីបានកាន់អំណាច គឺជាការប្រកួតប្រជែងដោយយកគោលនយោបាយ មកលាតត្រដាងជូនប្រជាពលរដ្ឋ បានជ្រាប ហើយប្រៀបធៀបគ្នា ។

- - - - - - - - - - - - - - - - - 

ប្រភព៖ដើមអម្ពិល

https://goo.gl/ogHHu5

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា