- - - - - - - - - - - - - - - - -
លោក កែវ រ៉េមី ប្រធានគណៈកម្មាធិការ សិទ្ធិមនុស្សកម្ពុជា បានលើកឡើងនៅថ្ងៃទី២៧ ខែ មីនានេះថា ប្រទេសជាសមាជិក អាស៊ាននាពេលថ្មីៗនេះ ក៏មានករណីវាយតំណាងរាស្ត្រដែរ មិនមែនមានតែកម្ពុជានោះទេ ។ ការលើកឡើងរបស់លោក កែវ រ៉េមី បែបនេះបន្ទាប់ពី លោក ឆាល សាន់ទីអាហ្គោ សមាជិកសភា នៃប្រទេសម៉ាឡេស៊ី និងជាប្រធានក្រុម សមាជិកសភា អាស៊ានដើម្បីសិទ្ធិមនុស្ស (APHR) បានចេញរបាយការណ៍ កាលពីថ្ងៃទី២០ មីនា ដោយដាក់ចំណងជើងថា «ការវាយប្រហារសមាជិកសភា និងការគំរាមកំហែងស្ថាប័នកម្ពុជា គឺជាសំឡេងជួងមរណៈ សម្រាប់ប្រជាធិបតេយ្យនៅកម្ពុជា» ។
- - - - - - - - - - - - - - - - -
ប្រភព៖ដើមអម្ពិល