- - - - - - - - - - - - - - - - -
លោក កឹម សុខា ប្រធានគណបក្សប្រឆាំងបានថ្លែងបង្ហាញជំហរគាំទ្រប្រមុខមេដឹកនាំគណបក្សកាន់អំណាចដែលចង់ឃើញការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ២០១៧ និងបោះឆ្នោតថ្នាក់ជាតិ២០១៨ ប្រកបដោយភាពយុត្តិធម៌ និងភាពត្រឹមត្រូវ ។លោក កឹម សុខា បានថ្លែងថា ការបោះឆ្នោតដែលប្រព្រឹត្តទៅបានរលូន និងធ្វើឡើងដោយភាពយុត្តិធម៌ គឺជាអ្វីដែល
គណបក្សរប ស់លោកចង់ឃើញជាយូណាស់ទៅហើយ ។ លោកសង្ឃឹមថា ការលើកឡើងរបស់លោកនាយករដ្ឋមន្រ្តី
ហ៊ុន សែន ដែលចង់ឱ្យ ការបោះឆ្នោតខាងមុខនេះមានភាពត្រឹមត្រូវនោះ ក្លាយទៅជាការពិត ដើម្បីបានប្រកួតប្រជែង
នយោបាយគ្នា ដោយឈរលើមូល ដ្ឋានក្នុងនាមជាប្រទេសដែលប្រកបដោយលិទ្ធិប្រជាធិបតេយ្យ ៖ « ខ្ញុំបានស្ដាប់
សារមេដឹកនាំគូរប្រកួតរបស់យើងថ្ងៃនេះ គឺអត់មានខុសអីជាមួយយើងហេ គាត់ថាសុំឱ្យប្រកួតការបោះឆ្នោតតាម
រយៈគោលនយោបាយ » ។
- - - - - - - - - - - - - - - - -
ប្រភព៖VIM
http://www.imnsj.org/?p_peasa=kh&p_tumpor=social-news&p_laikreang=3835