- - - - - - - - - - - - - - - - -
លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា និងក្រុមការងារគណបក្សនឹងធ្វើលិខិតស្នើទៅក្រសួងមហាផ្ទៃ សុំចូលសួរសុខទុក្ខលោក គឹម សុខដែលកំពុងជាប់ឃុំនៅពន្ធនាគារព្រៃស នៅថ្ងៃទី១២ ខែ៤ ឆ្នាំ២០១៧ ។ សូមរំលឹកថាសាលាឧទ្ធរណ៍ កាលពីថ្ងៃទី២២ ខែមីនាកន្លងទៅបានសម្រេចបន្តឃុំខ្លួនលោក គឹម សុខ អ្នកឃ្លាំមើលសង្គម និងនយោបាយដោយបដិសេធបណ្តឹងសុំនៅក្រៅឃុំបណ្តោះអាសន្ន។ លោក ពេជ្រ ស្រស់ បានសរសេរក្នុងបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកនៅថ្ងៃទី២៨ មីនានេះថា" ទោះបីជាខ្ញុំបានស្គាល់ លោក គឹម សុខ បានតែរយៈពេលមួយម៉ោងក៏ដោយ ប៉ុន្តែខ្ញុំកោតសរសើចំពោះភាពក្លាហានរបស់លោក ដែល ហ៊ាន និយាយ ចំៗ ចំពោះព្រឹត្តការណ៍សង្គមនៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្ន"។
- - - - - - - - - - - - - - - - -
ប្រភព៖ដើមអម្ពីល