- - - - - - - - - - - - - - - - -
លោក ញឹក ប៊ុនឆៃ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧នេះ ប្រធានគណបក្សខ្មែររួបរួមជាតិ បានសន្យាថា នៅពេលគណបក្សរបស់លោក បានជាប់ឆ្នោតឡើងកាន់អំណាច កាន់កាប់រាជរដ្ឋាភិបាលនោះ នឹងផ្ដល់ដីធ្លីជូនប្រជាពលរដ្ឋ ដែលពុំមានដីធ្លីសម្រាប់រស់នៅ និងប្រកបអាជីវកម្ម ហើយចំណុចនេះ គឺជាគោលនយោបាយ ដ៏ធំជាងគេរបស់គណបក្ស ក្នុងចំណោមគោលនយោបាយទាំង ៩ចំណុច ។ សូមបញ្ជាក់ថា ក្រៅពីគោលនយោបាយផ្ដល់ដី និងដោះស្រាយបញ្ហា ដីធ្លីជូនប្រជាពលរដ្ឋ គណបក្សខ្មែររួបរួមជាតិ បានដាក់ចេញនូវគោលនយោបាយចំនួន ៨ចំណុចផ្សេងទៀត ដើម្បីចូលរួមឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ខាងមុខនេះ ហើយគោលនយោបាយ ទាំងនោះមានដូចជា ការដោះស្រាយបញ្ហាអសន្តិសុខ, បញ្ហាអំពើពុករលួយ, ការរកទីផ្សារជូនប្រជាពលរដ្ឋ និងបញ្ហាជនអន្តោប្រវេសន៍ខុសច្បាប់ សុខសច្បាប់ជាដើម ដែលចំណុចទាំងនេះក៏មានលក្ខណៈ ប្រហាក់ប្រហែលទៅ នឹងគោលនយោបាយ របស់គណបក្សប្រឆាំង មួយចំនួនផងដែរ ។
- - - - - - - - - - - - - - - - -
ប្រភព៖ដើមអម្ពីល