ត្រឡប់ក្រោយ

លោក​សុខ ឥសាន ៖ បើ​តុលាការ​បច្ចុប្បន្ន​ជា​ជា​ឧបករណ៍​សម្រាប់​រដ្ឋាភិបាល​,​ជន​ប្រព្រឹត្ត​ល្មើសច្បាប់​ក៏​ជា​ឧបករណ៍​​របស់​ខុមហ្វ្រែល​ដែរ​?

- - - - - - - - - - - - - - - - -

លោក​សុខ ឥសាន មន្ដ្រី​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​លើកឡើងថា​ប្រសិនបើ​ជន​ទាំងឡាយ​មិន​ចង់​មាន​បញ្ហា​ដល់​ខ្លួនឯង​ទេ កុំ​ប្រព្រឹត្ត​ល្មើសច្បាប់​ដាច់ខាត និង​កុំ​ប្រើ​សិទ្ធិ​ហួសហេតុ​ផុត​ដែន​កំណ​ត់នៃ​ច្បាប់ បើ​ពុំនោះសោត នឹង​បណ្ដាល​ឲ្យ​មានទោស​ហើយ​។​ការលើកឡើង​របស់លោក​សុខ ឥសាន បែបនេះ គឺ​បន្ទាប់ពី អង្គការ​ឃ្លាំមើល​ការបោះឆ្នោត​ហៅ ខុមហ្វ្រែល​បានចេញ​របាយការណ៍​​រិះគន់​គណបក្សកាន់អំណាច ចំពោះ​អ្វីដែល​អង្គការ​នេះ​ហៅថា​ជា​ទម្រង់​នៃ​ការគាបសង្កត់​នយោបាយ អំពើពុករលួយ​និង​បាន​ហៅ​​ប្រព័ន្ធតុលាការ​ថា “​ជា​ឧបករណ៍​សម្រាប់​រដ្ឋាភិបាល​”​។ ​ជាការ​ឆ្លើយតប​នឹង​របាយការណ៍​នេះ លោក​សុខ ឥសាន បាន​ថ្លែង​តាមរយៈ​រស្មី​កម្ពុជា​ថា​“...​បើ​តុលាការ​ជា​ឧបករណ៍​សម្រាប់​រដ្ឋាភិបាល​...​អញ្ចឹង​...​ជន​ដែល​ប្រព្រឹត្ត​ល្មើសច្បាប់​ហ្នឹង​ជា​ឧបករណ៍​របស់​ខុមហ្វ្រែល​ចឹ​ង​...​គាត់​និយាយ​ហ្នឹង​...​វា​គ្មាន​ឡូ​ស៊ិ​កអី​បន្ដិច​សោះ​...​បើ​មនុស្ស​​ដើរ​សុខៗ ហើយ​អត់​មាន​ប៉ះពាល់​សន្ដិសុខ​អី​ទេ ហើយ​គេ​ធ្វើ​វិធានការ​តាម​តុលាការ អាហ្នឹង​បាន​ថា​តុលាការ​ហ្នឹង​វា​រង​ឥទ្ធិពល​ពី​រដ្ឋា​ភិ​​បាល​...”​។​

- - - - - - - - - - - - - - - - -

ប្រភព៖រស្មីកម្ពុជា

http://www.rasmeinews.com/local/ZGI1ZGIyNT/18

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា