ត្រឡប់ក្រោយ

នៅរសៀលនេះ គណបក្សសង្រ្គោះជាតិ នឹងជួបប្រជុំជាមួយតំណាងក្រសួងមហាផ្ទៃ ដើម្បីពិភាក្សារឿងសមាជខុសច្បាប់

 

- - - - - - - - - - - - - - - - -

 

ជំនួបរវាងតំណាងក្រសួងមហាផ្ទៃ និងគណបក្សសង្គ្រោះជាតិ ដើម្បីពិភាក្សាអំពីការចោទប្រកាន់ថា សមាជជ្រើសរើសក្បាលម៉ាស៊ីន គណបក្សសង្គ្រោះជាតិខុសច្បាប់នោះ នឹងធ្វើឡើងនៅវេលាម៉ោង ២៖៣០នាទីរសៀល ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧នេះ។ អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បានបញ្ជាក់ឱ្យដឹង នាពេលកន្លងមកថា ជំនួបនេះ ធ្វើឡើងក្នុងក្របខណ្ឌបច្ចេកទេស មិនមែនក្របខណ្ឌនយោបាយទេ។លោក ប្រាក់ សំអឿន អគ្គនាយករដ្ឋបាល នៃក្រសួងមហាផ្ទៃ ត្រូវបានចាត់តាំងជាតំណាងក្រសួងមហាផ្ទៃ ដែលត្រូវជួបពិភាក្សាជាមួយបក្សប្រឆាំង។ ចំណែកសមាសភាព មកពីគណបក្សប្រឆាំង គេនៅមិនទាន់ដឹងនៅឡើយទេ។

- - - - - - - - - - - - - - - - -

ប្រភព៖Fresh news

https://goo.gl/IJwJ3Y

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា