- - - - - - - - - - - - - - - - -
កាលពីថ្ងៃទី២៥ ខែមិនា ឆ្នាំ២០១៧ ប្រធានគណបក្សប្រជាជនកម្ពុជាខណ្ឌដង្កោ និងជាប្រធានក្រុមការងារចុះជួយសង្កាត់ដង្កោ លោក នុត ពុធដារ៉ា នៅក្នុងកម្មវិធីប្រកាសបញ្ចូលសមាជិកថ្មីរបស់គណបក្សប្រជាជនកម្ពុជា សង្កាត់ដង្កោចំនួន២៦០នាក់។ នៅក្នុងជំនួបនោះលោកបានសូមបងប្អូនសមាជិក សមាជិកាថ្មីទាំងអស់ ត្រូវតែគោរពឲ្យបាននូវលក្ខន្តិកៈ គណបក្ស និងមានទំនាក់ ទំនងល្អជាមួយគ្នា មានសមគ្គីភាពផ្ទៃក្នុងល្អ ធ្វើអំពើល្អជាមួយប្រជាពលរដ្ឋ និងរួមគ្នាបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំសង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ នាពេលខាងមុខ ដោយក្នុងសង្កាត់ដង្កោ គណបក្សប្រជាជនកម្ពុជា ស្ថិតនៅលេខរៀងទី៣ នៃបញ្ជីបោះឆ្នោត ដើម្បីឲ្យគណបក្សមានលទ្ធភាព ក្នុងការបន្តកសាង អភិវឌ្ឍន៍ប្រទេសជាតិ ព្រមទាំងជួយណែនាំ ដល់សមាជិកគ្រួសារបងប្អូន មិត្តភ័ក្ត្រ ឲ្យបានយល់អំពីគុណសម្បត្តិ របស់គណបក្សប្រជាជនកម្ពុជា ជៀសវាងការចាញ់ឧបាយកលបោកប្រាស់ប្រជាភិថុត របស់គណបក្សប្រឆាំង៕
- - - - - - - - - - - - - - - - -
ដកស្រង់ចេញពី៖ https://goo.gl/hnFLv0
ថ្ងៃទី២៥ ខែមិនា ឆ្នាំ២០១៧