ត្រឡប់ក្រោយ

លោក កឹម សុខា និងថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិបន្តផ្សព្វផ្សាយគោលនយោបាយសំខាន់ៗ ដល់សកម្មជនមូលដ្ឋានក្នុងខេត្តកំពង់ធំ

 

- - - - - - - - - - - - - - - - -

កាលពីនៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៧ នេះ លោក កឹម សុខា ព្រមទាំងថ្នាក់គណបក្សសង្រ្គោះជាតិផ្សេងទៀត បានចូលរួមក្នុងកម្មវិធី ស្តីពីការផ្សព្វផ្សាយគោលនយោបាយអាទិភាព ៥ ចំណុច ដល់បេក្ខជនក្រុមប្រឹក្សា ឃុំ-សង្កាត់ នៃគណបក្សសង្គ្រោះជាតិខេត្តកំពង់ធំ នៅទីស្នាក់ការគណបក្សខេត្ត ស្ថិតក្នុងសង្កាត់ អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

គួរបញ្ជាក់ថា គោលនយោបាយអាទិភាព៥ចំណុចរបស់គណបក្សសង្រ្គោះជាតិសម្រាប់ការបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ២០១៧នេះ ផ្តោតសំខាន់ប្រាំចំណុច ទៅលើ ៖

១.ពង្រឹងសិទ្ធិអំណាចប្រជាពលរដ្ឋ

២.លើកកំពស់ជីវភាពប្រជាពលរដ្ឋ និងការអភិវឌ្ឍ

៣.ការផ្ដល់សេវាសាធារណ: អោយលឿន និងឆាប់រហ័ស

៤.សន្ដិសុខ និងទី៥.ការធ្វើវិមជ្ឈការ៕

- - - - - - - - - - - - - - - - -

ប្រភពព័ត៌មាន៖ https://goo.gl/MzvwLJ

ថ្ងៃទី២៥ ខែមិនា ឆ្នាំ២០១៧

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា