- - - - - - - - - - - - - - - - -
កាលពីនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៧នេះ ក្រុមការងារគណបក្សសង្រ្គោះជាតិ បានចុះតាមគោលដៅផ្សេងៗគ្នា ចែកជាពីរក្រុម ដើម្បីកំណត់ពីផែនការយុទ្ធនាការ និងពន្យល់ផ្សព្វផ្សាយពីគោលនយោបាយអាទិភាព ៥ចំណុច សម្រាប់ឃុំ-សង្កាត់ ដល់បេក្ខជនក្រុមប្រឹក្សាឃុំ-សង្កាត់ តំណាងបក្សភូមិ។
– ក្រុមទី១ ដឹកនាំដោយ លោក គង់ បូរ៉ា លោក ទួត ឃឿត និង ហេង ដាណារ៉ូ វេទិកា ពេលព្រឹក នៅភូមិអង្រ្កង ឃុំបឹងព្រះ ស្រុកបាភ្នំ ខេត្តព្រៃវែង និងពេលរសៀល នៅភូមិក្រសាំងក្រន្រែ្ត ឃុំជីផុច ស្រុកមេសាង ខេត្តព្រៃវែង ។ ចំណែក
– ក្រុមទី២ ដឹកនាំដោយ លោក ឡាត់ លិតេយ្យ និងលោក ឡុង ប៊ុន្នី វេទិកពេលព្រឹកនៅភូមិបី ឃុំប្រាសាទ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង និងពេលរសៀលនៅភូមិទ្រា ឃុំអង្គររាជ្យ ស្រុកព្រះស្តេច ខេត្តព្រៃវែង ៕
- - - - - - - - - - - - - - - - -
ប្រភពព័ត៌មាន៖ https://goo.gl/g4ztBq