- - - - - - - - - - - - - - - - -
យោងទៅតាមការចាក់ផ្សាយរបស់វិទ្យុសង្គ្រោះជាតិ កាលពីថ្ងៃទី២៥ ខែមិនា ឆ្នាំ២០១៧នេះ អតីតប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ជឿជាក់ថាគណបក្សសង្គ្រោះជាតិនឹងទទួលបានជោគជ័យនៅភូមិសាស្រ្តខេត្តបាត់ដំបងសម្រាប់ការបោះឆ្នោតខាងមុខនេះ ដោយប្រជាពលរដ្ឋនៅឃុំ តាគ្រៀង ស្រុកបាណន់ ខេត្តបាត់ដំបងបានជឿជាក់លើគណបក្សសង្គ្រោះជាតិថានឹងជួយពួកគាត់ឱ្យចាក់ចេញពីភាពក្រីក្រ និងមិនចាំបាច់ធ្វើការចំណាកស្រុកទៀតនោះទេពីព្រោះថាពួកគាត់បានអស់ជំនឿទៅលើរដ្ឋាភិបាលសព្វថ្ងៃនេះទៀតហើយ។ លោក បានបន្តថាគណបក្សសង្គ្រោះជាតិហ្នឹងធ្វើដំណើរបន្តទៅជាមួយប្រជាពលរដ្ឋក្រីក្រីដើម្បីការពារផលប្រយោជន៍របស់ប្រជាពលរដ្ឋ។
- - - - - - - - - - - - - - - - -
ប្រភពព័ត៌មាន៖វិទ្យុសង្គ្រោះជាតិ