- - - - - - - - - - - - - - - - -
យោងទៅតាមការចាក់ផ្សាយរបស់វិទ្យុសង្គ្រោះជាតិ កាលពីនៅថ្ងៃទី២៦ ខែមិនា ឆ្នាំ២០១៧នេះ លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិថាគណបក្សសង្គ្រោះជាតិមិនចាប់អារម្មណ៍ចំពោះការចំអករបស់នរណាឬគណបក្សណាមួយជុំវិញការទៅកាន់អំណាចដឹកនាំប្រទេសកម្ពុជា នោះឡើយ ព្រោះមានតែប្រជាពលរដ្ឋខ្មែរទេទើបជាអ្នកមានសិទ្ធិសម្រេចថាគណបក្សនយោបាយណាអាចដឹកនាំប្រទេសកម្ពុជាបានដែលប្រជាពលរដ្ឋអាចបញ្ចេញឆន្ទៈរបស់ពួកគាត់បាននៅក្នុងការបោះឆ្នោតឃុំ/សង្កាត់ និងការបោះឆ្នោតថ្នាក់ជាតិនាពេលខាងមុខនេះ។
- - - - - - - - - - - - - - - - -
ប្រភពព័ត៌មាន៖វិទ្យុសង្គ្រោះជាតិ