- - - - - - - - - - - - - - - - -
ឧត្តមសេនីយ៍ទោ វ៉ មិញលឿង មេបញ្ជាការយោធភូមិភាគទី៧ ក្រសួងការពារប្រទេសនៃ សាធារណរដ្ឋសង្គម និយម វៀតណាម បានជូនពរឲ្យប្រទេសកម្ពុជា រៀបចំដំណើរការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខ ទទួលបានជោគជ័យ និងដោយរលូន។ លោក កែវ ពិសិដ្ឋ នាយកខុទ្ធកាល័យលោកហេង សំរិន បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយបញ្ចប់ជំនួប ពិភាក្សា ការងារ រវាងសម្តេច ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា និងឧត្តមសេនីយ៍ទោ វ៉ មិញលឿង នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧ថា “ឯកឧត្តម សេនីយ៍ទោ វ៉ មិញលឿង ជូនពរចំពោះកម្ពុជាដែលរៀបចំការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ នៅពីរ ខែ ខាង មុខនេះ នឹងទទួលបានជោគជ័យ និងរលូន”។
- - - - - - - - - - - - - - - - -
ប្រភព៖ដើមអម្ពិល