ត្រឡប់ក្រោយ

លោក ពេជ្រ ស្រស់៖គោលនយោបាយអហិង្សា ដើម្បីរក្សាសុវត្ថិភាពបេក្ខជន

 

- - - - - - - - - - - - - - - - -

 

លោក  ពេជ្រ   ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានឲ្យដឹងថា គណបក្សបានដាក់ចេញ នូវគោលនយោបាយអហិង្សា ដើម្បីរក្សានូវសុវត្ថិភាពរបស់បេក្ខជន និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន ព្រមទាំងទប់ស្កាត់ជម្លោះនយោបាយ ក្នុងពេលឃោសនាបោះឆ្នោតឃុំ-សង្កាត់ អាណត្តិទី៤ពេលខាងមុខ។ យោងតាមបណ្ដាញ សង្គមហ្វេសប៊ុករបស់ លោក ពេជ្រ ស្រស់ នៅព្រឹកថ្ងៃទី២៩ មីនា នេះ បានបើកកិច្ចប្រជុំជាមួយ បេក្ខជនក្រុមប្រឹក្សាឃុំ-សង្កាត់ របស់គណបក្សយុវជនកម្ពុជាទាំង ១៩ ឃុំ ក្នុងខេត្តត្បូងឃ្មុំ។  លោក ពេជ្រ ស្រស់ បានឲ្យដឹងទៀតថា គោលការណ៍នយោបាយអហិង្សាឃុំ-សង្កាត់ បានដាក់ចេញឲ្យបេក្ខជនឃុំ-សង្កាត់ របស់គណបក្សយុវជនកម្ពុជាអនុវត្ត គឺមានបីចំណុច៖ទី១ គឺមិនប្រើសារនយោបាយ មានលក្ខណៈមូលបង្កាច់អ្នកដទៃ ,ទី២ គឺប្រកាន់នូវសីលធម៌ត្រជាក់គ្រប់កាលៈទេសៈ ,និង ទី៣ គឺមិនឃោសនាបែបជ្រុលនិយម។

- - - - - - - - - - - - - - - - -

ប្រភព៖ដើមអម្ពិល

https://goo.gl/xW6JJ5

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា