- - - - - - - - - - - - - - - - -
លោក អេង ឆៃអ៊ាង អនុប្រធានគណបក្សសង្រ្គោះជាតិ ថ្លែងលើកឡើងថា ប្រសិនបើចង់លុបឈ្មោះគណបក្សសង្រ្គោះ
ជាតិចេញពីការបោះ ឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នាពេលខាងមុខនេះ គឺមិនអាចទៅរួចនោះទេ។លោក
អេង ឆៃអ៊ាង លើកឡើងថា គ្មានផ្លូវ ដែលគណបក្សសង្រ្គោះជាតិអាចនឹងត្រូវគេរំលាយចោលស្រួលៗបែបនេះនោះ។
ប៉ុន្តែផ្ទុយមកវិញ លោកថា បើសិនជាគណបក្សសង្រ្គោះជាតិត្រូវបានគេលុបចោល លេងឱ្យចូលរួមប្រកួតប្រជែងការ
បោះឆ្នោត នោះការបោះឆ្នោតគឺគ្មានន័យទៀតឡើយ៖«បើបិទគណបក្សសង្រ្គោះជាតិ ចប់ហើយបើបិទគណបក្ស
សង្រ្គោះជាតិ ការបោះឆ្នោតមិនដឹងទៅជាស្អីទេ បាទ និយាយឱ្យស្រួលស្ដាប់» ។លោក អេង ឆៃអ៊ាង ថ្លែងឱ្យដឹងយ៉ាងដូច្នេះ ធ្វើឡើងនៅក្នុងសន្និសីទព័ត៌មានរបស់លោកចំពោះលទ្ធផលក្រោយជំនួប
រវាងតំណាង ក្រសួងមហាផ្ទៃ និងតំណាងគណបក្សសង្រ្គោះជាតិ ស្ដីពីពាក្យស្លោក និងសមាជវិសាមញ្ញរបស់គណបក្ស
សង្រ្គោះជាតិ កាលពីថ្ងៃទី ២ ខែមីនា ឆ្នាំ២០១៧ ។
- - - - - - - - - - - - - - - - -
ប្រភព៖VIM