ត្រឡប់ក្រោយ

មេ​ឃុំ​មក​ពី​គណបក្ស សម រង្ស៊ី នៅ​ព្រៃវែង​ប្រតិកម្ម​នឹង​ការ​កាត់​ប្រាក់ខែ

 

- - - - - - - - - - - - - - - - - 

 

សមាជិក​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ ជា​ច្រើន​រូប​មក​ពី​គណបក្ស សម រង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស នៅ​ខេត្ត​ព្រៃវែង ត្រូវ​បាន​ក្រសួង​មហាផ្ទៃ កាត់​ប្រាក់ខែ និង​រំលាយ​តួនាទី​ចោល​នៅ​អំឡុង​ខែ​មីនា បន្ទាប់​ពី​ពួកគាត់​បាន​ឈរ​ឈ្មោះ​បោះឆ្នោត​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ វិញ។ រី​ឯ​មន្ត្រី​រដ្ឋាភិបាល​ថា សេចក្ដី​សម្រេច​នេះ គឺ​ត្រឹមត្រូវ​តាម​ច្បាប់ ខណៈ​សង្គម​ស៊ីវិល​យល់​ថា អាច​ប៉ះពាល់​ដល់​ដំណើរ​ការ​រដ្ឋបាល​របស់​ឃុំ-​សង្កាត់។សមាជិក​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់​ជា​ច្រើន​រូប​មក​ពី​គណបក្ស សម រង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស​នៅ​ខេត្ត​ព្រៃវែង ហាក់​មិន​អស់​ចិត្ត​ចំពោះ​ក្រសួង​មហាផ្ទៃ ដែល​កាត់​ប្រាក់ខែ និង​រំលាយ​តួនាទី​សមាជិក​ក្រុមប្រឹក្សា​ឃុំ​របស់​ពួកគាត់ ដែល​ពុំ​ទាន់​ចប់​អាណត្តិ​ការងារ​រយៈពេល ៥​ឆ្នាំ។លោក យឹម សារ៉ុន  ជំទប់​ទី​២ ឃុំ​គ្រញូង ស្រុក​កំចាយមារ ចាត់​ទុក​ការ​រំលាយ​សមាជិកភាព​របស់​លោក​ចេញ​ពី​ក្រុមប្រឹក្សា​ឃុំ​គ្រញូង​នេះ គឺ​មិន​ត្រឹមត្រូវ ព្រោះ​ពួក​លោក​បាន​បម្រើ​ការងារ​ពេញលេញ​នៅ​ក្នុង​ខែ​មីនា ប៉ុន្តែ​បែរ​ជា​ក្រសួង​មហាផ្ទៃ ទើប​ចេញ​សេចក្ដី​ជូន​ដំណឹង​នៅ​ចុង​ខែ​នេះ​ទៅ​វិញ។ លោក​ចាត់​ទុក​ថា រឿង​នេះ​គឺ​ជា​រឿង​នយោបាយ៖ «»។

- - - - - - - - - - - - - - - - - 

ប្រភព៖RFA

https://goo.gl/P54u3M

 

 

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា