- - - - - - - - - - - - - - - - -
លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ (CNRP) បានលើកឡើងថា រដូវកាលបោះឆ្នោត បានជិតខិតចូលមកដល់ហើយ ដូច្នេះគ្រប់គណបក្សនយោបាយ មិនចាំបាច់ធ្វើទុក្ខបុកម្នេញ និងគំរាមកំហែង ទៅភាគីម្ខាងៗទៀតនោះទេ។ លោក កឹម សុខា បានថ្លែងក្នុងពិធីបង្សុកូល រំលឹកវិញ្ញាណក្ខន្ធ អ្នកដែលស្លាប់ដោយសារ ហេតុការណ៍ គប់គ្រាប់បែក នៅមុខអតីតរដ្ឋសភាចាស់កាលពីឆ្នាំ១៩៩៧ នៅព្រឹកថ្ងៃទី៣០ មីនា ឆ្នាំ២០១៧ ថា រដូវបោះ ឆ្នោតកុំចាំបាច់ទៅធ្វើទុក្ខបុកម្នេញភាគីម្ខាងទៀត កុំគំរាមកំហែងដៀលត្មិះ ធ្វើបាប ជេរប្រមាថមាក់ងាយ។ លោកថា ពីមុនមិនទាន់មានបណ្តាញសង្គមច្រើនអ្នកនយោបាយ និងអ្នកធំ ធ្វើអ្វីមួយមានការលាក់បាំង ដោយមហាជនមិនដឹង ប៉ុន្តែបច្ចុប្បន្នអ្នកណាធ្វើអ្វីក៏ដឹងដែរ។ លោកបញ្ជាក់ថា “ចឹងបើគេញុះអីក៏ដោយ យើងកុំខ្ចីខឹង កុំខ្ចីទោសៈ។ យូរៗមិនដឹងគេញុះអីទៀត។ ចឹងបានខ្ញុំថា គណបក្សសសង្រ្គោះជាតិកុំឆ្លើយ កុំឆ្លង កុំឈ្លោះ”៕
- - - - - - - - - - - - - - - - -
ប្រភព៖ដើមអម្ពិល