ត្រឡប់ក្រោយ

CPP៖ សម រង្ស៊ី ដឹកនាំបាតុកម្មមុខរដ្ឋសភាចាស់ ធ្វើឲ្យមនុស្សស្លាប់-របួសច្រើននាក់ ដោយបន្សល់ក្តីឈឺចាប់ ដល់សព្វថ្ងៃ

  

- - - - - - - - - - - - - - - - - 

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្ស ប្រជាជនកម្ពុជា (CPP) បានថ្លែងថា លោក សម រង្ស៊ី បានដឹកនាំធ្វើបាតុកម្ម អនាធិបតេយ្យមួយ នៅខាងមុខមន្ទីររដ្ឋសភាចាស់ ក្បែរព្រះបរមរាជវាំង ដែលបានធ្វើឲ្យមនុស្សស្លាប់ និងរងរបួសជាច្រើននាក់ ហើយបានបន្សល់ឲ្យមានក្តី ឈឺចាប់រហូតមកដល់បច្ចុប្បន្ន ។ លោក សុខ ឥសាន បានថ្លែងតាមរយៈតេឡេក្រាម នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧នេះ ថា គេនៅចាំមិនភ្លេចទេកាល ពីថ្ងៃទី ៣០ ខែ មិនា ឆ្នាំ ១៩៩៧ លោក សម រង្ស៊ី បានដឹកនាំធ្វើបាតុកម្ម អនាធិបតេយ្យ មួយ នៅខាងមុខមន្ទីរដ្ឋសភាចាស់ ក្បែរព្រះបរមរាជវាំង ពេលនោះមានបាតុភាពផ្ទុះគ្រាប់បែក ចំនួន ៤ គ្រាប់នៅក្នុងហ្វូងបាតុករ បណ្តាលឲ្យមនុស្សជាង ១០នាក់ស្លាប់ ហើយរបួសជាង ១០០នាក់ ។ លោកបន្តថា “បាតុកម្មនេះ បានបន្សល់ទុក្ខនូវសោកនាដកម្ម យ៉ាងជូរចត់បំផុត សំរាប់ប្រជាជនកម្ពុជា ជាពិសេសសំរាប់ សាច់ញាតិ នៃជនរងគ្រោះទាំងមូល” ។

- - - - - - - - - - - - - - - - - 

ប្រភព៖ដើមអម្ពិល

https://goo.gl/PRglUW

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា