- - - - - - - - - - - - - - - - -
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅរសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧នេះ នឹងអញ្ជើញជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាទទួលជំនួយ និងកម្ចីការប្រាក់ទាបសរុបជាង ១៤០លានដុល្លារអាមេរិក ពីប្រទេសជប៉ុន ដើម្បីយកមកអភិវឌ្ឍន៍លើវិស័យសំខាន់ៗចំនួន៤នៅកម្ពុជា រួមមានការពារទឹកជំនន់ សាងសង់ផ្លូវ ធ្វើមន្ទីរពេទ្យ និងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត។ពិធីចុះហត្ថលេខាប្រគល់ និងទទួលនូវថវិកាទាំងអស់នេះ នឹងធ្វើឡើងរវាងលោក ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា និង ទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
- - - - - - - - - - - - - - - - -
ប្រភព៖Fresh news