ត្រឡប់ក្រោយ

បក្សប្រឆាំងបង្ហាញជំនឿថាក្បាលម៉ាស៊ីនដឹកនាំថ្មីគ្មានបញ្ហា

 

- - - - - - - - - - - - - - - - - 

មេដឹ​ក​នាំបក្សប្រឆាំងលើកឡើងប្រហាក់ប្រហែលគ្នាថា ការធ្វើកំណែទម្រង់ក្បាលម៉ាស៊ីនដឹកនាំថ្មី ក្រោ​យ​លោ​ក សម រង្ស៊ី ប្រកាសលាលែងថា នឹងគ្មានបញ្ហា បើទោះបីជា​ក្រ​សួងមហាផ្ទៃមិនទាន់ទទួ​លស្គា​ល់​​ជា​ផ្លូវ​កា​រ​ក៏​​ដោយ។កាលពីថ្ងៃពុធម្សិលមិញ ក្រសួងមហាផ្ទៃនៅតែអះ​អា​​​ង​​ថា ការជ្រើស​​រើស លោ​ក កឹម សុខា​ ឡើងកាន់តំណែងជា​ប្រធា​នបក្សជំ​នួ​សលោក សម រង្ស៊ី និងតែ​ងតាំ​ង លោ​ក ប៉ុល ហំម លោក អេង ឆៃអ៊ាង និងលោកស្រី មួរ សុខហួរ ឲ្យធ្វើអនុប្រធាននោះថា ផ្ទុ​យ​​​​លក្ខ​ន្តិកៈ​ ​ត្រ​​​​ង់​ប្រ​កា​រ​៤៧​​។ ក្រ​សួងមហាផ្ទៃ​ក៏តម្រូវ ឲ្យបក្សប្រឆាំងពិនិ​ត្យករណីនេះឡើ​ង​វិ​ញ។ប៉ុន្តែនៅថ្ងៃទី៣០ ខែមីនានេះ លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ឆ្លើយ​នឹងសំ​នួរអ្ន​កសារព័​ត៌​មាន ក្រោ​យ​​បិទបញ្ចប់ពិធីរំឭកខួប២០ឆ្នាំនៃព្រឹត្តិការណ៍គប់គ្រាប់បែក នៅមុខម​ន្ទីរដ្ឋសភាចាស់ ហា​​ក់មិន​ព្រួយ​បា​​រម្ភពីកា​​រ​ច្រា​នចោលរបស់ក្រសួងមហាផ្ទៃនេះទេ។

- - - - - - - - - - - - - - - - - 

ប្រភព៖

http://vodhotnews.com/30/03/2017/kem-sokha-president-before-i-now-chair/

 

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា