ត្រឡប់ក្រោយ

រុស្ស៊ីនឹងបញ្ជូន គណៈប្រតិភូ មកចូលរួមសង្កេតការ ដំណើរការបោះឆ្នោត នៅកម្ពុជា

 

- - - - - - - - - - - - - - - - - 

តបតាមសំណើ របស់កម្ពុជា រុស្ស៊ីនឹងបញ្ជូនគណៈប្រតិភូ របស់ខ្លួនដើម្បីមកសង្កេតការលើដំណើរការ បោះឆ្នោតនៅកម្ពុជា នាពេលខាងមុខ។ លោក អ៊ុច បូររិទ្ធិ រដ្ឋលេខាធិការក្រសួងការបរទេសខ្មែរបានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានក្រោយបញ្ចប់កិច្ចជំនួបជាមួយ អនុរដ្ឋមន្រ្តីក្រសួងការបរទេសរុស្ស៊ីនៅរសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧ថា លោកបានស្នើឲ្យរុស្ស៊ីចាត់បញ្ជូនអ្នកជំនាញមកពិនិត្យនិងសង្កេតការសម្រាប់ការបោះឆ្នោតនៅកម្ពុជា។ លោកថា ជាការឆ្លើយតប អនុរដ្ឋមន្រ្តីការបរទេសបានយល់ព្រមតាមសំណើរបស់កម្ពុជា ហើយនឹងចាត់បញ្ជូនគណៈប្រតិភូមកកម្ពុជា។ ក្នុងឱកាសនោះដែរ លោករដ្ឋលេខាធិការថា រុស្ស៊ីបានចាត់ទុកកម្ពុជាគឺជាមិត្តដ៏ល្អបំផុត។

- - - - - - - - - - - - - - - - - 

ប្រភព៖ដើមអម្ពិល

https://goo.gl/370kPn

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា