- - - - - - - - - - - - - - - - -
នៅព្រឹកនេះ ខ្ញុំ ពេជ្រ ស្រស់ បានប្រជុំជាមួយបេក្ខជនក្រុមប្រឹក្សាឃុំ សង្កាត់ របស់គណបក្សយុវជនកម្ពុជា
ទាំង ១៩ ឃុំ ក្នុងច ហេីយខ្ញុំបានដាក់ចេញនូវគោលការណ៍នយោបាយអហិង្សា ដេីម្បីរក្សានូវ
សុវត្ថិភាពរបស់បេក្ខជន និងប្រជាពលរដ្ឋក្នុងមូលដ្ឋានព្រមទាំងទប់ស្កាត់ជម្លោះនយោបាយក្នុងពេលឃោសនា
បោះឆ្នោតខាងមុខនេះ។
គោលការណ៍នយោបាយអហិង្សាឃុំ សង្កាត់ បានដាក់ចេញឲ្យបេក្ខជនឃុំ សង្កាត់ របស់គណបក្សយុវជនកម្ពុជា
អនុវត្តន៍មានបីចំណុច៖
១.មិនប្រើសារនយោបាយមានលក្ខណៈមូលបង្កាច់អ្នកដទៃ
២.ប្រកាន់នូវសីលធម៌ត្រជាក់គ្រប់កាលៈទេសៈ
៣.មិនឃោសនាបែបជ្រុលនិយម
បីចំណុចខាងលើត្រូវបានថ្នាក់ដឹកនាំគណបក្សយុវជនកម្ពុជាដាក់ចេញ ដើម្បីទប់ស្កាត់កុំឲ្យមានការបែកបាក់ជាតិ និងទប់ស្កាត់កុំឲ្យខ្មែរនឹងខ្មែរបង្ហូរឈាមគ្នា។ ពេជ្រ ស្រស់ 29/3/2017
- - - - - - - - - - - - - - - - -
ប្រភពព័ត៌មាន៖ https://www.facebook.com/cypkhmerofficialpage/ ថ្ងៃទី២៩ ខែមិនា ឆ្នាំ២០១៧