ត្រឡប់ក្រោយ

តុលាការ​កំពូល​ សម្រេច​មិនអនុញ្ញាតឱ្យ ​លោក​ នី​ ចរិយា​ នៅក្រៅឃុំនោះទេ

 

- - - - - - - - - - - - - - - - - 

 

​ នៅ​ព្រឹក​ថ្ងៃ​ទី​៣១​ ខែ​មីនា​ ឆ្នាំ២០១៧នេះ​ តុលាការ​កំពូល បានសម្រេច​មិន​អនុញ្ញាត​ឲ្យ លោក​ នី​ ចរិយា​ អគ្គ​លេខាធិការ​រង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ (គ.ជ.ប នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​នោះទេ​។​លោក​ សំ​ សុគង់​ ​មេធាវី​ការពារ​ក្ដី​លោក​ នី​ ចរិយា​ បញ្ជាក់​ថា​ តុលាការ​កំពូល​បាន​ច្រានចោល​​ ចំពោះ​សំណើ​នៅក្រៅឃុំនេះ​ហើយ​ ។​ មូលហេតុ​សំខាន់​ដែល​តុលាការ​កំពូល​ មិន​អនុញ្ញាត​ឲ្យ​នៅ​ក្រៅ​ឃុំ​នេះ​ ដោយសារ​លោក​ នី​ ចរិយា​ ជាប់​ចោទ​ពី​បទ​សមគំនិត​ក្នុង​អំពើ​សូកប៉ាន់​សាក្សី​ ដែល​ជា​បទល្មើស​ឧក្រិដ្ឋ​។ឯកសារ​ពី​តុលាការ​កំពូល​​ បង្ហាញ​ថា​ លោក​ នី​ ចរិយា​ ជាប់​ចោទ​ពី​បទ​ «សមគំនិត​ក្នុង​អំពើ​សូកប៉ាន់​សាក្សី​»​ ប្រព្រឹត្ត​នៅ​រាជធានីភ្នំពេញ​ កាលពី​អំឡុង​ខែ​មីនា​ ខែ​មេសា​ ឆ្នាំ​២០១៦​ តាម​មាត្រា​២៩និង​មាត្រា​៥៤៨​ នៃ​ក្រម​ព្រហ្មទណ្ឌ​។

- - - - - - - - - - - - - - - - - 

ប្រភព៖Fresh news

https://goo.gl/QTnKGc

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា