- - - - - - - - - - - - - - - - -
ប្រធានគណបក្ស សង្រ្គោះជាតិ លោក កឹម សុខា បានលើកឡើងថា សព្វថ្ងៃនេះលោកសុំតែសេចក្ដីសុខ ដោយមិនបៀតបៀន លើអ្នកទទៃនោះទេ ដើម្បីបន្តធ្វើសកម្មភាព ឲ្យស្របតាមឆន្ទៈ របស់ប្រជាជាពលរដ្ឋ ដែលចង់បានការផ្លាសប់ប្ដូរជាវិជ្ជមាន ខណៈគណបក្សសង្រ្គោះជាតិកំពុងតែមានបញ្ហារឿងលក្ខន្តិកៈផ្ទៃក្នុងគណបក្សដែលបានតម្កល់នៅក្រសួងមហាផ្ទៃ ។ លោក កឹមសុខា បានលើកឡើង យ៉ាងដូច្នេះនៅថ្ងៃទី៣១ ខែមីនាឆ្នាំ២០១៧នេះនាខេត្តកំពង់ឆ្នាំង ដែលជា ខេត្តចុងក្រោយនៃដំណើរ២៥រាជធានី-ខេត្ត ទូទាំងប្រទេសជុំទី២ របស់លោកដើម្បី “ផ្សព្វផ្សាយផ្ទៃក្នុង នូវគោល នយោបាយអាទិភាពឃុំ-សង្កាត់ គណបក្សសង្គ្រោះជាតិ” បន្ទាប់ពីដំណើរជុំទី១ ដើម្បី “រៀបចំបញ្ជីបេក្ខជន ក្រុមប្រឹក្សាឃុំ-សង្កាត់”។
- - - - - - - - - - - - - - - - -
ប្រភព៖ដើមអម្ពិល