ត្រឡប់ក្រោយ

អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិថាការបោះឆ្នោតនៅមូលដ្ឋាន គឺការបោះឆ្នោតដោយផ្ទាល់ពីប្រជាពលរដ្ឋ

 

- - - - - - - - - - - - - - - - - 

លោក យ៉ែម បុញ្ញឫទ្ធិ  ការបោះឆ្នោតនៅមូលដ្ឋាន គឺការបោះឆ្នោតដោយផ្ទាល់ពីប្រជាពលរដ្ឋ ដើម្បីជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ ដែលយើងចូលរួមថែរក្សាស្ថិរភាព សន្តិភាព ដែលប្រជាពលរដ្ឋគ្រប់រូប លោកគ្រូអ្នកគ្រូបង្គោល បេក្ខជន សកម្មជន ចេះយោគយល់អធ្យាស្រ័យគ្នាក្នុងនាមជាខ្មែរតែមួយ ដោយភាពថ្លៃថ្នូរ ដោយការគោរពគ្នាទៅវិញទៅមក ប្រកបដោយការទទួលខុសត្រូវ។ នាយកដ្ឋានអប់រំ និងបណ្ដុះបណ្ដាលរបស់គណបក្សសង្គ្រោះជាតិ បានរៀបចំកម្មវិធីបណ្ដុះបណ្ដាលដល់ គ្រូបង្គោល ១៩៧ក្រុង-ស្រុក-ខណ្ឌ ទាំង២៥រាជធានី-ខេត្ត ហើយបែងចែកជា៨ក្រុម រយៈពេល១ថ្ងៃសម្រាប់១ក្រុម ពីថ្ងែទី២៣ ដល់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧។លោក យ៉ែម បុញ្ញឫទ្ធិ ធ្វើបទឧទ្ទេសនាមក្នុងវគ្គបណ្ដុះបណ្ដាលដល់គ្រូបង្គោលក្រុង-ស្រុក មកពីខេត្តសៀមរាប កំពង់ធំ និងពោធិ៍សាត់ សម្រាប់បណ្ដុះបណ្ដាលបន្តដល់បេក្ខជន តំណាងបក្សភូមិ និងសកម្មជន នៅទីស្នាក់ការកណ្ដាលគណបក្ស នាព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧។

- - - - - - - - - - - - - - - - - 

ប្រភពព័ត៌មាន៖https://www.facebook.com/pg/CNRParty/photos/?tab=album&album_id=1374193609290910

ថ្ងៃទី៣០ ខែមិនា ឆ្នាំ២០១៧

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា