- - - - - - - - - - - - - - - - -
អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ (CNRP) លោក យ៉ែម បុញ្ញឫទ្ធិ បានថ្លែងថា គណបក្សបានដាក់លក្ខន្តិកៈ របស់គណបក្សទៅ ក្រសួងមហាផ្ទៃមួយច្បាប់បន្ថែមទៀត នៅរសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧នេះ ដើម្បីឲ្យក្រសួងទទួលស្គាល់ ។ កាលពីថ្ងៃទី៣០ មីនា លោក យឹម សុវណ្ណ ប្រធានគណៈកម្មាធិការ ប្រតិបត្តិគណបក្ស បានដាក់លិខិតទៅលោក ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដោយគណបក្សសង្រ្គោះជាតិ នឹងរៀបចំកែសម្រួល ក្រោយពេលលក្ខន្តិកៈរបស់បក្ស ត្រូវបានទទួលស្គាល់ដោយក្រសួង ។ លោក យ៉ែម បុញ្ញឫទ្ធិ បានមានប្រសាសន៍ប្រាប់ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលថា ក្រោយពី លោក យឹម សុវណ្ណ ដាក់លិខិតទៅលោក ស ខេង នោះ គឺមិនទាន់បានទទួលព័ត៌មាន ពីក្រសួងនៅឡើយទេ ។
- - - - - - - - - - - - - - - - -
ប្រភពព័ត៌មាន៖ដើមអម្ពិល