- - - - - - - - - - - - - - - - -
រដ្ឋសភានឹងបើកសម័យប្រជុំពេញអង្គ ដើម្បីប្រកាសសុពលភាព លោក ជា វ៉ាន់ដេត ជាតំណាងរាស្ត្រថ្មី នៃមណ្ឌលខេត្តតាកែវ របស់គណបក្សប្រជាជនជំនួស លោក សុខ អាន ដែលទើបនឹងបានទទួលមរណភាព។លោក ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភាជាតិ បញ្ជាក់ឱ្យដឹងថា សម័យប្រជុំពេញអង្គដើម្បីប្រកាសសុពលភាព លោក
ជា វ៉ាន់ដេត ជាតំណាងរាស្ត្រថ្មី នឹងធ្វើឡើងនៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៧ ខាងមុខនេះ ហើយស្បថចូលកាន់តំណែង
ពេញសិទ្ធិតែម្តង។លោក ឡេង ប៉េងឡុង បានឲ្យដឹងផងដែរថា ក្នុងកិច្ចប្រជុំនាព្រឹកមិញនេះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ក៏បានអនុម័តលើរបៀបវារៈ មួយចំនួនទៀត ហើយនឹងដាក់ជូនរដ្ឋសភាពិនិត្យ និងអនុម័តក្នុងសម័យប្រជុំពេញអង្គលើកទី៨ថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៧ ខាងមុខនេះ ផងដែរ។
- - - - - - - - - - - - - - - - -
ប្រភព៖VIM