ត្រឡប់ក្រោយ

លោក ហ៊ុន​ សែន បន្តអំពាវនាវកុំឲ្យម្ចាស់រថយន្តឈ្នួល និងអ្នកលក់ដូរនៅតំបន់ទេសចរណ៍ទាំងអស់ កុំដំឡើងថ្លៃ

 

- - - - - - - - - - - - - - - - - 

(ភ្នំពេញ)៖ លោក ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជា បានអំពាវនាវជាថ្មីម្តងទៀត ទៅដល់ម្ចាស់រថយន្តឈ្នួលទាំងអស់ កុំឲ្យដំឡើងថ្លៃខ្ពស់ហួសហេតុ ដើម្បីចូលរួមដោះស្រាយបញ្ហាជីវភាពរបស់ប្រជាពលរដ្ឋ។ ការអំពាវនាវរបស់លោកហ៊ុន សែន បានធ្វើឡើងនៅមុន ឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ជិតឈានចូលមកដល់ នៅក្នុងពេលឆាប់ៗនេះ។ការថ្លែងរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើងខណៈលោកចូលរួមនៅក្នុងពិធី អញ្ជើញជាអធីបតីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការមហាវិថី លោក ហ៊ុន សែន ហៅផ្លូវ៦០ម៉ែត្រ ដែលជាផ្លូវធំដំបូងគេក្នុងរាជធានីភ្នំពេញដែលមានទំហំធំ នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៧នេះ។

- - - - - - - - - - - - - - - - - 

ប្រភព៖Fresh news

https://goo.gl/c9G97b

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា