ត្រឡប់ក្រោយ

ការផ្សព្វផ្សាយគោលនយោបាយអាទិភាពរបស់ថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិបញ្ចប់ត្រឹមខេត្តកំពង់ឆ្នាំង

 

- - - - - - - - - - - - - - - - - 

ខេត្តកំពង់ឆ្នាំង ៖ កាលពីព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧ គណបក្សសង្រ្គោះជាតិខេត្តកំពង់ឆ្នាំងរៀបចំកម្មវិធីផ្សព្វផ្សាយកម្មវិធីនយោបាយអាទិភាពរបស់គណបក្សសង្រ្គោះជាតិដល់បេក្ខជនក្រុមប្រឹក្សាឃុំ-សង្កាត់នៃខេតកំពង់ឆ្នាំ ដែលមានវាគ្មិន គឺថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ ដឹកនាំដោយ លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ។ក្នុងពេលនោះ លោក កឹម សុខា បានលើកឡើងនូវចំពោះមុខថ្នាក់ដឹកនាំមូលដ្ឋាន និងថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិថា សព្វថ្ងៃនេះ “យើងសុំតែសេចក្ដីសុខ” មិនបៀតបៀនគេ ក៏គេមិនឲ្យខ្មែរអ្នកស្លូតត្រង់បានសុខដែរ។ គេបង្ករឿង ចង់ឲ្យតែខ្មែរឈ្លោះគ្នា បែកបាក់គ្នា។ ក៏ប៉ុន្ដែទោះបីជាយ៉ាងនេះក្ដី ក៏ខ្ញុំសុំឲ្យយើងនៅតែបន្ដធ្វើអ្វី ដែលយើងត្រូវធ្វើ ស្របតាមឆន្ទៈរបស់ប្រជាពលរដ្ឋខ្មែរ ដែលចង់ឲ្យមាន “ការផ្លាស់ប្ដូរជាវិជ្ជមាន”។

- - - - - - - - - - - - - - - - - 

ប្រភពព័ត៌មាន៖

https://goo.gl/XArwbc

ថ្ងៃទី៣១ ខែមិនា ឆ្នាំ២០១៧

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា