ត្រឡប់ក្រោយ

ម្សិល ថ្ងៃនេះ ថ្ងៃស្អែកយើងចូលរួមការបោះឆ្នោតដោយសន្តិវិធី

 

- - - - - - - - - - - - - - - - - 

អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យ៉ែម បុញ្ញឬទ្ធិបានសរសេរថា ពីម្សិលមកថ្ងៃនេះ ពីថ្ងៃនេះទៅថ្ងៃស្អែក យើងឆ្លងកាត់ពីសង្គ្រាមមកសន្តិភាព យើងចូលរួមថែរក្សាស្ថិរភាព សន្តិភាព ដោយកំណត់ក្នុងចិត្តថា “ពីម្សិល” ជាមេរៀន “ថ្ងៃនេះ” យើងកែលម្អដោយធ្វើកំណែទម្រង់ជាវិជ្ជមាន អភិវឌ្ឍធនធានមនុស្ស កសាង ការពារ មាតុភូមិកម្ពុជា ដើម្បីអនាគតកូនអង្គរ។ពីម្សិលមកថ្ងៃនេះ ពីថ្ងៃនេះទៅថ្ងៃស្អែក យើងចូលរួមការបោះឆ្នោតដោយសន្តិវិធី អហិង្សា អនុវត្តតាមនីតិវីធីបទប្បញ្ញត្តិ សេចក្ដីណែនាំរបស់ គជប។ ប្រជារាស្ត្រជាអ្នកសម្រេច ក្នុងការផ្ដល់ទំនុកទុកចិត្ត លើគោលនយោបាយ កម្មវិធីនយោបាយ។ ការប្រកួតប្រជែងដោយយោគយល់អធ្យាស្រ័យគ្នា ក្នុងនាមជាខ្មែរតែមួយ ដោយភាពថ្លៃថ្នូរ ដោយការគោរពគ្នាទៅវិញទៅមក ប្រកបដោយការទទួលខុសត្រូវ។ពីម្សិលមកថ្ងៃនេះ ពីថ្ងៃនេះទៅថ្ងៃស្អែក កិច្ចការសង្គមជាតិមានជាប់រហូត ដែលជាកងចក្រនៃពេលវេលាវិលទៅមុខជានិច្ច ហើយអ្នកដឹកនាំជោគជ័យតែងគិតថា “ពីម្សិល” ជាមេរៀន “ថ្ងៃនេះ” យើងបំពេញកិច្ចការយ៉ាង សកម្ម ដោយមិនប្រមាទការងារ “ស្អែក” នឺងដល់គោលដៅគោលបំណងនៃផែនការដែលបានកំណត់។

- - - - - - - - - - - - - - - - - 

ប្រភព៖ហ្វេសប៊ុក

https://goo.gl/y9nP3O

 ថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៧

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា