ត្រឡប់ក្រោយ

លោក សុខ ឥសាន ស្វាគមន៍ការសម្រេចលុបពាក្យស្លោក «ដូរមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្ត្រ» របស់គណបក្សប្រឆាំង

 

- - - - - - - - - - - - - - - - - 

 (ភ្នំពេញ)៖ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានចាត់ទុកថា ការសម្រេចលុបចោលនូវពាក្យស្លោក «ដូរមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្រ្ត» របស់គណបក្សសង្រ្គោះជាតិពេលនេះ គឺជាកាយវិកា គួរឱ្យស្វាគម​ន៍មួយ។លោក សុខ ឥសាន បានបញ្ជាក់ថា៖ «នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៧នេះ គណៈកម្មាធិការនាយកគណបក្សសង្គ្រោះជាតិ បានបេីកការប្រជុំមួយដេីម្បី៖ ១៖ រៀបចំឡើងវិញនូវ​សមាសភាពថ្នាក់​ដឹកនាំគណបក្ស ដើម្បីឲ្យស្របតាមស្មារតីនៃប្រការ៤៧ នៃលក្ខន្តិកៈគណបក្ស។ ២៖ លប់ចោលគោលនយោបាយជាពាក្យស្លោក៖ “ដកមេឃុំបំរេីបក្ស ដាក់មេឃុំបំរើរាស្ត្រ” ចេញ។ ការសំរេចខាងលើនេះជាកាយវិការគួរឲ្យស្វាគមន៍»។

- - - - - - - - - - - - - - - - - 

ប្រភពព័ត៌មាន៖ https://goo.gl/QOiulO

អាទិត្យ, ២ មេសា ២០១៧

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា