- - - - - - - - - - - - - - - - -
លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានសម្ដែងការត្រេកអរ ដែលគណបក្សសង្គ្រោះជាតិ (CNRP) បានយល់ព្រមដកពាក្យស្លោក "ដូរមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្ត្រ" ក្រោយពេល ដែលក្រសួងមហាផ្ទៃ បានលើកឡើងថា ពាក្យស្លោកនេះ ផ្ទុយទៅនឹងលក្ខន្តិកៈបក្ស ដែលបានតម្កល់ទុកនៅក្រសួង ។ ក្រោយបញ្ចប់កិច្ចប្រជុំគណៈកម្មាធិការនាយក នៅថ្ងៃទី២ មេសា អស់រយៈពេលប្រមាណជា ៤ម៉ោង គណបក្សសង្រ្គោះជាតិ (CNRP) បានសម្រេចដកចំណងជើង ដូរមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្រ្ត ចេញពីគោលនយោបាយអាទិភាព ៥ចំណុចរបស់ខ្លួន និងរក្សាសមាសភាពក្បាលម៉ាស៊ីន ដឹកនាំគណបក្សឲ្យនៅដដែល ។
- - - - - - - - - - - - - - - - -
ប្រភព៖ដើមអម្ពិល