- - - - - - - - - - - - - - - - -
ភ្នំពេញ៖លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ បានផ្ញើលិខិតពីរច្បាប់ដាច់ដោយឡែកពីគ្នាជូន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស ខេង ដើម្បីស្នើសូមទទួលស្គាល់ គោលនយោបាយអាទិភាព៥ចំណុចថ្មី សម្រាប់ការបោះឆ្នោតជ្រើរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ខាងមុខ និងទទួលស្គាល់សមាសភាព ក្បាលម៉ាស៊ីនដឹកនាំបក្ស ។ យោងតាមលិខិត របស់គណបក្សសង្គ្រោះជាតិចុះថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៧ ផ្ញើជូនលោក ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានឲ្យដឹងថា ស្ដីពីគោលនយោបាយអាទិភាព៥ចំណុច និងសម្រេចដូរនូវចំណងជើង "ដូរមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្រ្ត" ចេញពីគោលនយោបាយ អាទិភាព៥ចំណុច របស់គណបក្សសង្គ្រោះជាតិ សម្រាប់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧។
- - - - - - - - - - - - - - - - -
ប្រភព៖ដើមអម្ពិល