- - - - - - - - - - - - - - - - -
ភ្នំពេញ៖ លោក ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៧ នេះ អញ្ជើញបើកការដ្ឋាន សាងសង់កីឡដ្ឋានធំ ក្រោមជំនួយឥតសំណង របស់សាធារណៈរដ្ឋប្រជាមានិតចិន និងសម្ពោធមណ្ឌលកីឡា ក្នុងសាលមណ្ឌលកីឡាហែលទឹក នៃពហុកីឡដ្ឋានជាតិមរតកតេជោ។ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធកីឡាដែលបានសាងសង់រួចរាល់ ក្នុងដំណាក់កាលទី១នេះ រួមមាន៖ មជ្ឈមណ្ឌលអាងហែលទឹក, មជ្ឈមណ្ឌលកីឡាក្នុងសាល, ទីលានបាល់បោះ, ទីលានបាល់ទះ និង អគារស្នាក់នៅរបស់អត្តពលិក។ ក្រៅពីការសម្ពោធ ហេដ្ឋារចនាសម្ព័ន្ធកីឡា សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញជាកិត្តិយស បើកការដ្ឋានសាងសង់ ពហុកីឡដ្ឋានបាល់ទាត់ ដែលជាការសាងសង់ ក្នុងដំណាក់កាលទី២ ផងដែរ។