- - - - - - - - - - - - - - - - -
លោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងអំពាវនាវដល់ បណ្ដាគណបក្សនយោបាយ អ្នកនយោបាយ សកម្មជន ត្រូវរក្សាភាពស្ងៀមស្ងាត់ ដើម្បីឲ្យដំណើរការបោះឆ្នោត ក្រុមប្រឹក្សាឃុំ-សង្កាត់ប្រព្រឹត្តទៅដោយរលូន។ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីទិវាសប្ដាហ៍ជាតិ សុវត្ថិភាពចរាចរណ៍ ផ្លូវគោកលើកទី១០ នាថ្ងៃទី៤ មេសា នៅខេត្តព្រៃវែង លោក ស ខេង មានប្រសាសន៍ថា គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) គឺជា យន្តការដើម្បីរៀបចំ ដំណើរការបោះឆ្នោត ឲ្យប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ជាមួយគ្នានោះដែរ រាជរដ្ឋាភិបាល ក៏ត្រូវរួមចំណែកទទួលខុសត្រូវ និងធានាថា ដំណើរការបោះឆ្នោត ប្រព្រឹត្តទៅរលូន ប្រកបដោយ សុវត្ថិភាព និងគ្មានអំពើហិង្សា ។
- - - - - - - - - - - - - - - - -
ប្រភព៖ដើមអម្ពិល