- - - - - - - - - - - - - - - - -
(ភ្នំពេញ)៖ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងឲ្យដឹងថា ប្រធានាធិបតីចិន លោក ហ្ស៊ី ជិនពីងបាន ប្រកាសផ្តល់ជំនួយឥតសំណងដល់លោកក្នុងទំហំទឹកប្រាក់ ១៥៧លានដុល្លារសហរដ្ឋអាមេរិកដល់កម្ពុជាសម្រាប់ សាងសង់ កីឡាដ្ឋានបាល់ទាត់ ហើយនេះជាការផ្តល់ជំនួយធំជាងគេដល់បរទេស ដែលមិនធ្លាប់មានពីមុនមក។ លោក ហ៊ុន សែន បានថ្លែងថា ប្លង់សាងសង់ពហុកីឡដ្ឋាន ជាតិមរតកសម្តេចតេជោនេះ ត្រូវបានជ្រើសរើស ដោយ លោកផ្ទាល់។លោក ហ៊ុន សែន បន្តថា ពហុកីឡដ្ឋាន ដែលសាងសង់ឡើងដោយមានរូបរាង ជាសំពៅនេះ គឺបង្ហាញពី ទំនាក់ទំនងដ៏យូរលង់របស់កម្ពុជា និងចិន។ការថ្លែងរបស់លោក ហ៊ុន សែន បានធ្វើឡើងនៅក្នុងពិធី សម្ពោធដាក់ឲ្យប្រើប្រាស់នូវប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធកីឡា មួយចំនួន នៅពហុកីឡដ្ឋានមរតកតេជោ ព្រមទាំងបើកការដ្ឋានសាងសង់កីឡដ្ឋានបាល់ទាត់ នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៧នេះ។
- - - - - - - - - - - - - - - - -
ប្រភព៖Fresh news