ត្រឡប់ក្រោយ

លោក សុខ ឥសាន៖ គណបក្សសង្គ្រោះជាតិ បានស្រកគីឡូមួយចំនួនធំហើយ

 

- - - - - - - - - - - - - - - - - 

ភ្នំពេញ ​៖ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បាន​អះអាងថា ឆ្លងកាត់​ការបោះឆ្នោត​កាលពី​ឆ្នាំ​២០១៣ បាន​បង្ហាញថា សំឡេង​គណបក្ស​ទាំងពីរ ដែលមាន​អា​សនៈ​ក្នុង​រដ្ឋសភា​មាន​លក្ខណៈ​ប្រហាក់ប្រហែលគ្នា បើ​និយាយ​ជា​កីឡាប្រដាល់​វិញ គឺមាន​គីឡូ ប្រហាក់ប្រហែលគ្នា តែ​មកដល់ពេលនេះ​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ស្រក​គីឡូ​មួយចំនួនធំ​ហើយ​។​

​លោក សុខ ឥសាន បានលើកឡើង​យ៉ាងនេះ​ថា តាម​លទ្ធផល​បោះឆ្នោត​កាលពី​ឆ្នាំ​២០១៣ បាន​បង្ហាញថា សំឡេង​គណបក្ស​ទាំងពីរ ដែលមាន​អាសនៈ​ក្នុង​រដ្ឋសភា​មាន​លក្ខណៈ​ប្រហាក់ប្រហែលគ្នា បើ​និយាយ​ជា​កីឡាប្រដាល់​វិញ គឺមាន​គីឡូ​ប្រហាក់ប្រហែលគ្នា​។ ក៏ប៉ុន្តែ​ក្នុង​រយៈពេល​ជិត​៥​ឆ្នាំ​មកហើយ ពី​ឆ្នាំ​២០១៣​ដល់​ឆ្នាំ​២០១៧​នេះ សភាព​ការ​ណ៏​មានការ​ប្រែប្រួល​យ៉ាង​ជាក់ស្តែង ដោយសារ​ក្បាល​មួយ​ក្នង​ចំណោម​ក្បាល​ពីរ​នៃ​ពស់​សង្គ្រោះ​ជាតិ​បាន​បែកខ្ទេច ហើយ​កម្លាំង​នយោបាយ​មួយចំនួនធំ​បាន​ងាក​ចេញពី​ការគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​។​ “​ដូច្នេះ​គណបក្ស​សា​ង្គ្រោះ​ជាតិ​ បាន​ស្រក​គីឡូ​មួយចំនួនធំ​ហើយ មិនបាន​រក្សា​ទម្ងន់​នៅ​ដដែល​ដូច​កាលពី​ជិត​៥ ឆ្នាំមុន​នោះទេ​។ បញ្ហា​នេះ ការពិតជា​បានបញ្ជាក់​យ៉ាងច្បាស់​មិនអាច​ប្រកែក​បានជា​ដាច់ខាត ហើយ​គ្មាន​អ្នកណា​ខាំ​ស្លឹកត្រចៀក​យើង​ទេ គឺ​យើង​ខាំ​ស្លឹកត្រចៀក​ខ្លួនឯង​”​។​

- - - - - - - - - - - - - - - - - 

​ប្រភព៖ https://goo.gl/TKDTPg

ថ្ងៃ អង្គារ, ៤ មេសា ២០១៧

 

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា