- - - - - - - - - - - - - - - - -
ស្ថានទូតអាមេរិកឲ្យដឹងថា រដ្ឋាភិបាលកម្ពុជា បានសម្រេចពន្យាពេលកម្មវិធី «កងវិស្វកម្មចល័ត» ឬ Seabees (ឃ្មុំសមុទ្រ) ដែលនាំឲ្យមានការលុបចោលនូវជំនួយមនុស្សធម៌របស់កងទ័ពនាវាអាមេរិក ចេញពីទឹកដីរបស់ខ្លួន ក្រោមហេតុផលថា ដើម្បីរក្សាសន្ដិសុខជាតិ ខណៈការបោះឆ្នោតជិតចូលមកដល់។កាលពីថ្ងៃចន្ទទី៣ខែមេសាម្សិលមិញ នៅរាជធានីភ្នំពេញ ស្ថានទូតអាមេរិក បានរៀបចំពិធីជប់លៀងបិទបញ្ចប់បេសកម្មកងទ័ពជើងទឹកផ្នែកជំនួយមនុស្សធម៌អាមេរិក ឬហៅម្យ៉ាងទៀតថា «កងវិស្វកម្មចល័ត» Seabees (“ឃ្មុំសមុទ្រ”) ក្រោយពីពួកគេបានបម្រើការងារអស់រយៈ៩ឆ្នាំនៅកម្ពុជា។ នេះ បើតាមទំព័រហ្វេសប៊ុកស្ថានទូតអាមេរិកប្រចាំកម្ពុជា។បើតាមទំព័រហ្វេសប៊ុកដដែល ស្ថានទូតអាមេរិក ឲ្យដឹងថា ការបញ្ចប់បេសកកម្មកងទ័ពជំនួយមនុស្សធម៌អាមេរិកនេះ គឺធ្វើឡើងបន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បានជូនដំណឹងដល់ស្ថានទូតអាមេរិក កាលពីសប្ដាហ៍មុនថា ខ្លួនសម្រេចបញ្ឈប់មិនឲ្យមានកម្មវិធីកងនាវា Seabees ដោយគ្មានកាលកំណត់។
- - - - - - - - - - - - - - - - -
ប្រភព៖VOD