ត្រឡប់ក្រោយ

មន្ត្រីបក្សប្រឆាំងម្នាក់ថាមិនទាន់មានមេធាវីការពារក្តីតទល់នឹងមន្រ្តីនគរបាល

 

- - - - - - - - - - - - - - - - - 

បេក្ខនារីចៅសង្កាត់របស់គណបក្សប្រឆាំង ត្រូវបានតុលាការកោះហៅឲ្យចូលបំភ្លឺ នៅចុងខែនេះ ខណៈការបោះឆ្នោតឃុំសង្កាត់នៅសល់ពេលតែ២ខែទៀត។ តែជនជាប់ចោទថា នៅមិនមានមេធាវីហ៊ានការពារក្តីឲ្យនោះទេ។ដីកាកោះដែលចុះហត្ថលេខាដោយព្រះរាជអាជ្ញារងនៃសាលាដំបូងខេត្តបាត់ដំបង លោក ប៉ង់ ចាន់សុយុទ្ធារា ចុះថ្ងៃទី១៤ មីនា បានកោះហៅកញ្ញា ស៊ិន ចាន់ពៅរ៉ូហ្សិត ចូលបំភ្លឺនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៧ តាមបណ្ដឹងរបស់មន្ត្រីប៉ូលិសនៃស្នងការដ្ឋានខេត្តបាត់ដំបង ម្នាក់ឈ្មោះ សៅ ប៊ុនទិត្យ។ មន្ត្រីប៉ូលិសរូបនោះ បានប្តឹងបេក្ខនារីចៅសង្កាត់រូបនេះ បន្ទាប់ពីនាងចុះទៅឃ្លាំមើលប្រជាពលរដ្ឋតវ៉ា ប្រឆាំងការអនុវត្តដីការបស់តុលាការខេត្តបាត់ដំបង កាលពីថ្ងៃទី១៦ មករា កន្លងទៅ។កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្សិត ដែលត្រូវបានតុលាការកោះហៅនោះ មាន​ប្រសាសន៍​ថា កញ្ញានៅមិនទាន់ច្បាស់ទេ ថានឹងចូលបំភ្លឺឬអត់ ដោយសារមកដល់ពេលនេះ មិនមានមេធាវីណាម្នាក់ហ៊ានការពារក្ដីឲ្យកញ្ញានៅឡើយ។  កញ្ញាចាត់ការកោះហៅនេះ ថារឿងនយោបាយ ដោយសារមន្ត្រីបក្សប្រឆាំងមួយចំនួនដែលសកម្មជួយប្រជាពលរដ្ឋត្រូវបានតុលាការចាប់ខ្លួន។

- - - - - - - - - - - - - - - - - 

ប្រភព៖VOD

https://goo.gl/yG21hV

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា