- - - - - - - - - - - - - - - - -
មន្រ្តីជាន់ខ្ពស់របស់រដ្ឋាភិបាលបានថ្លែងលើកឡើងថា គ្មានអ្នកនយោបាយណា ឬក៏ឥស្សរជនណាមួយ ដែលអាចនឹងប្រៀប
ផ្ទឹមជាមួយនឹងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បាននោះទេ ។លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្រ្តី ដែលទើបនឹងទទួលបានការស្ដីបន្ទោសពីលោក ហ៊ុន សែន ដោយ
ផ្ទាល់ មាត់មិនទាន់នឹងបាត់ក្ដៅស្លឹកត្រជៀកផងនោះ បានថ្លែងថា លោក ហ៊ុន សែន មានស្នាដៃធំធេងណាស់ ក្នុងការ
កសាងជាតិឱ្យ រីកចម្រើន និងអាចឈរលើឆាកអន្តរជាតិបាន ចាប់តាំងពីលោកដឹកនាំប្រទេសកម្ពុជាមក ។ លោកសរសេរ
បន្ថែមទៀតថា « នេះគឺជាសក្ខីភាពនៃស្នាដៃដែលមិនអាចកាត់ថ្លៃបាន នៃការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ
ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបាននិងកំពុងដឹកនាំនាវាកម្ពុជាប្រកបដោយជោគជ័យគួរជាទី
មោទនភាពរបស់ប្រជាជនកម្ពុជាទូទាំងប្រទេស ដែលគ្មានអ្នកនយោបាយណា និង ឥស្សរជនណាប្រៀបផ្ទឹមបាន » ។
- - - - - - - - - - - - - - - - -
ប្រភព៖VIM