ត្រឡប់ក្រោយ

គ.ជ.ប ៖ រៀបចំកិច្ចប្រជុំនៅព្រឹកនេះលើរបៀបវីរៈ៨ចំនុច

 

នៅព្រឹកថ្ងៃពុធ ទី០៥ ខែមេសា ឆ្នាំ២០១៧ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដឹកនាំដោយលោកប្រធាន ស៊ិក ប៊ុនហុក បានបើកកិច្ចប្រជុំតាមរបៀបវារៈ៖ 
១. ឆ្លងកំណត់ហេតុអង្គប្រជុំ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧។
២. ពិនិត្យលើ ឯកសាររបស់ជំនាញការ JICA ចំនួន០២។
៣. ពិនិត្យ និងសម្រេចលើសេចក្តីព្រាង "កញ្ចប់ព័ត៌មានសម្រាប់អ្នកសារព័ត៌មាន និងអ្នកសង្កេតការណ៍អន្តរជាតិ"។
៤. ពិនិត្យ និងសម្រេចលើ សៀវភៅណែនាំស្តីពីការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧។
៥.ពិនិត្យ និងសម្រេចលើ សៀវភៅណែនាំ គឃ.សប សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧។
៦. ពិនិត្យ និងសម្រេចលើ ខ្លឹមសារសេចក្តីជូនដំណឹង សម្រាប់ការចាក់ផ្សាយតាមមេក្រូចល័តតាមឃុំ សងា្កត់ សម្រាប់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧។
៧. ពិនិត្យ និងសម្រេចលើ ខ្លឹមសារកម្មវិធីបណ្តុះបណ្តាលអ្នករាជការ គ.ជ.ប និងគ្រូបង្ហាត់ ស្តីពីការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការបូកសរុបលទ្ធផលនៃការបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧។
៨.ផ្សេងៗ។

 

 

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា