- - - - - - - - - - - - - - - - -
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាទៅស្ថាប័នពាក់ព័ន្ធត្រូវទិញយកបណ្តាញផ្គត់ផ្គង់ទឹកស្អាតពីវិស័យឯកជនមកគ្រប់គ្រង ដោយថាដើម្បីធានាក្នុងការកំណត់តម្លៃមួយសមរម្យជូនប្រជាពលរដ្ឋនៅតំបន់មួយចំនួន ដែលទើបកាត់ចូលក្នុងរាជធានីភ្នំពេញ។
ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវរោងចក្រទឹកស្អាតនិរោធជំហានទី២ នៅ ខណ្ឌច្បារអពៅ នៅព្រឹកនេះ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានថ្លែងថា បច្ចុប្បន្ននេះមានក្រុមហ៊ុនឯកជនមួយចំនួនបានបង្កើតបណ្តាញគ្រប់គ្រងទឹកស្អាត ដើម្បីលក់ចែកចាយឲ្យពលរដ្ឋមួយចំនួននៅបណ្តាខេត្តនានាមានតម្លៃថ្លៃ ខុសពីតម្លៃទឹកនៅក្នុងរាជធានីភ្នំពេញ។ ករណីនេះ លោកបញ្ជាទៅរដ្ឋាករទឹកស្វ័យត និងស្ថាប័នពាក់ព័ន្ធផ្សេងទៀត ត្រូវសហការទិញយកបណ្តាញផ្គត់ផ្គង់ទឹកស្អាតពីក្រុមហ៊ុនឯនទំាងនោះ ដើម្បីកំណត់តម្លៃឲ្យបានសមរម្យជូនពលរដ្ឋនៅតំបន់នោះ។
- - - - - - - - - - - - - - - - -
ប្រភព៖VOD