- - - - - - - - - - - - - - - - -
កាលពីព្រឹកថ្ងៃទី៥ មេសា សហភាពអន្តរសភា (IPU) ចេញសេចក្ដីសម្រេចចិត្តរបស់ខ្លួនមួយ ថ្កោលទោសការរំលោភសិទ្ធិតំណាងរាស្ត្រគណបក្សប្រឆាំង។សេចក្ដីសម្រេចចិត្តនេះ ត្រូវបានសហភាពអន្តរសភា (IPU) ធ្វើឡើងក្នុងសន្និបាតលើកទី១៣៦ នៅទីក្រុងដាកា ប្រទេសបង់ក្លាដេស នៅព្រឹកថ្ងៃទី៥ មេសា ទាក់ទងនឹងករណីវាយតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ និងការធ្វើវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយ កាលពីពេលថ្មីៗនេះ។គណៈប្រតិភូកម្ពុជា តំណាងឲ្យព្រឹទ្ធសភា និងរដ្ឋសភា ច្រានចោលភ្លាមៗ ដោយចាត់ទុកសេចក្ដីសម្រេចនេះថាមិនមានភាពពេញលេញ និងមានភាពលម្អៀងកាន់ជើងភាគីម្ខាង ព្រោះសេចក្ដីសម្រេចនេះមិនបានផ្ដល់ការពិចារណាត្រឹមត្រូវ។
- - - - - - - - - - - - - - - - -
ប្រភព៖RFA