- - - - - - - - - - - - - - - - -
ក្រសួងមហាផ្ទៃប្រកាសទទួលស្គាល់តែប្រធានគណបក្សគឺលោក កឹម សុខា ដោយមិនទទួលស្គាល់ការជ្រើសរើសអនុប្រធានគណបក្សសង្គ្រោះជាតិទាំង៣រូប គឺលោក ប៉ុល ហំម អ្នកស្រី មូរ សុខហួរ និងលោក អេង ឆៃអ៊ាង ឡើយ រួមនឹងការដកចេញនូវពាក្យស្លោក "ដូរមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្ត្រ" របស់បក្សនេះ។លិខិតរបស់ក្រសួងមហាផ្ទៃចេញនៅថ្ងៃទី៥ មេសា បញ្ជាក់ថា ការមិនទទួលស្គាល់ការជ្រើសតាំងអនុប្រធានទាំងបី ដោយគណៈកម្មាធិការនាយកគណបក្សប្រឆាំងកាលពីថ្ងៃទី២ មេសា នោះ ដោយសារតែការជ្រើសតាំងនោះ មិនស្របតាមប្រការ៤៧ថ្មី នៃលក្ខន្តិកៈរបស់គណបក្សនេះ ដែលហួសរយៈពេល៣០ថ្ងៃ ក្រោយអតីតប្រធានគណបក្សនេះ គឺលោក សម រង្ស៊ី បានលាលែង។លោក អេង ឆៃអ៊ាង អនុប្រធានគណបក្សសង្គ្រោះជាតិ ឲ្យឲ្យដឹងនៅល្ងាចថ្ងៃទី៥ មេសា ថា ការឆ្លើយតបរបស់ក្រសួងមហាផ្ទៃនៅពេលនេះ គឺមានភាពអវិជ្ជមានមួយ និងវិជ្ជមានមួយដែរ។ លោកស្នើក្រសួងមហាផ្ទៃឲ្យប្រាប់មកគណបក្សប្រឆាំងវិញ ថាតើចំណុចអវិជ្ជមានត្រង់ប្រការ៤៧ថ្មីនេះ ខុសត្រង់ណា ដើម្បីឲ្យគណបក្សលោកធ្វើឲ្យត្រឹមត្រូវតាមគំនិតរបស់ក្រសួង។
- - - - - - - - - - - - - - - - -
ប្រភព៖RFA