ត្រឡប់ក្រោយ

គ.ជ.ប ៖ CPP ដាក់បេក្ខភាពស្ដ្រី ឈរឈ្មោះបោះឆ្នោត ឃុំ-សង្កាត់ ច្រើនជាង CNRP

 

- - - - - - - - - - - - - - - - - 

លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) បានថ្លែងថា គណបក្សប្រជាជនកម្ពុជា បានដាក់បេក្ខភាព ស្ដ្រីឈរបោះឆ្នោត ឃុំ -សង្កាត់ នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ខាងមុខ មានចំនួន ៦០០០នាក់ ច្រើនជាងគណបក្សសង្គ្រោះ(CNRP) ដែលមានតែ៤០០០នាក់ នៅទូទាំងប្រទេស។ ក្នុងពិធីប្រគល់រង្វាន់ ម្ចាស់ជ័យលាភី ក្នុងការប្រកួតបង្កើត វីដេអូ ស្ដីពីការបោះឆ្នោត ជ្រើសរើស ក្រុមប្រឹក្សា ឃុំ-សង្កាត់ ឆ្នាំ២០១៧ រៀបចំដោយ គ.ជ.ប និង JICA នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៧ លោក ហង្ស ពុទ្ធា បានថ្លែងថា   “មានគណបក្សនយោបាយចំនួន២ បានបេក្ខភាពឈរឈ្មោះ បោះឆ្នោតឃុំ -សង្កាត់ មានគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ហើយគណបក្សដែលមានស្ដ្រី បានដាក់បេក្ខភាព ច្រើនជាងគេ គឺគណបក្សប្រជាជនកម្ពុជា មានស្ដ្រី៦០០០នាក់ ដោយឡែក គណបក្សសង្គ្រោះជាតិ បានដាក់ស្ដ្រីជាង ៤០០០នាក់” ។

- - - - - - - - - - - - - - - - - 

ប្រភព៖ដើមអម្ពិល

https://goo.gl/dawhTd

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា