- - - - - - - - - - - - - - - - -
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងបែបមោទនភាពថា លោកគឺជាអ្នកដែលបានយកជីវិតទៅប្ដូរដើម្បីឱ្យសង្រ្គាមដែល
បានបង្ហូរ ឈាមខ្មែររាប់លាននាក់ត្រូវបានបញ្ចប់ ។លោក ហ៊ុន សែន បានរំលឹកពីទុក្ខវេទនារបស់ប្រជាពលរដ្ឋកម្ពុជា ដោយសារភ្លើងសង្រ្គាមចាប់តាំងពីទសវត្សរ៍ឆ្នាំ៧០ រហូតដល់ ទសវត្សរ៍ឆ្នាំ៩០ ។ លោកអះអាងថា ភ្លើងសង្រ្គាមដែលកើតឡើងនេះ បើទោះបីអង្គការសហប្រជាជាតិចំណាយលុយរហូតដល់ទៅ ជាងពីរពាន់លានដុល្លារសហរដ្ឋអាមេរិកក្តី ក៏មិនអាចបញ្ចប់សង្រ្គាមបាននោះទេ ដោយហេតុថា ពេល
ដែលអង្គការសហប្រជាជាតិបានដកខ្លួនចេញទៅវិញ គឺកម្ពុជានៅតែស្ថិតក្រោមការត្រួតត្រាដោយតំបន់ពីរដដែល
៖ « ពេលដែលអុនតាក់ចាយលុយអស់ជាង២ពាន់លានដុល្លារសហរដ្ឋអាមេរិក អុនតាក់បានដកត្រឡប់ទៅវិញ ដោយ
បន្សល់ទុកឱ្យកម្ពុជា ជាតំបន់មួយដែលមានការត្រួតត្រាពីរ » ។លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងបែបនេះ ធ្វើឡើងនៅក្នុងពិធីអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ កំណាត់ផ្លូវជាតិលេខ
៦ ប្រវែងជាង៤០គីឡូម៉ែត្រ ចាប់ពីសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ទៅដល់ថ្នល់កែង ស្ថិតក្នុងឃុំ
សំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី៦ មេសា នេះ ។
- - - - - - - - - - - - - - - - -
ប្រភព៖VIM