ត្រឡប់ក្រោយ

U​SA​I​D​ ​ផ្ត​ល់ជំ​​នួ​យ​ថ្មី​មួ​យ​ដ​ល់​គ.​ជ​.​ប​ ​ស​ម្រា​ប់​រៀប​ចំ​ការ​បោះ​ឆ្នោ​ត ​​ឆ្នាំ​២​០​១៧​ ​និ​ង​២​០​១​៨​​​​

 

- - - - - - - - - - - - - - - - - 

ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់អភិវឌ្ឍន៍អន្តរជាតិ (USAID) បានប្រកាសអំពីមូលនិធិអំណោយថ្មីមួយ ដែលគាំទ្រដល់
កិច្ចខិតខំប្រឹងប្រែងរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សម្រាប់រៀបចំការបោះឆ្នោតឆ្នាំ២០១៧ និង
២០១៨ នៅកម្ពុជា។នៅក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ USAID នៅថ្ងៃទី៦ មេសា នេះ បានបញ្ជាក់ថា គំរោងគ្រប់គ្រងការបោះឆ្នោតនៅកម្ពុជា រយៈពេល២ឆ្នាំនេះ ត្រូវបានផ្តល់ឱ្យទៅមូលនិធិអន្តរជាតិសម្រាប់ប្រព័ន្ធបោះឆ្នោត និងជួយគ.ជ.ប នៅក្នុងការធ្វើ
យុទ្ធនាការអប់រំ អ្នកបោះឆ្នោតពង្រឹងដំណើរការដោះស្រាយវិវាទនៅក្នុងការបោះឆ្នោត និងលើកកំពស់សមត្ថភាពរបស់
គ.ជ.ប ក្នុងការរកនិងកាត់បន្ថយចំណុចខ្សោយ នៅក្នុងប្រព័ន្ធបោះឆ្នោត នៅកម្ពុជា។ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក លោក William Heidt បានបញ្ជាក់តាមរយៈសេចក្ដីប្រកាសព័ត៌មានដដែលនេះថា
 « ការចូលរួមក្នុងការបោះឆ្នោតគឺជាគ្រឹះនៃលទ្ធិប្រជាធិបតេយ្យដ៏ល្អមួយ។

- - - - - - - - - - - - - - - - - 

 

ប្រភព៖VIM

https://goo.gl/NGUv5M

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា