- - - - - - - - - - - - - - - - -
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ នឹងចូលរួមក្នុងកិច្ចប្រជុំពេញអង្គរដ្ឋសភាលើកទី៨ នីតិកាលទី៥ នាថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៧។ នេះបើតាមលោក ប៉ុល ហំម ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ។លោក ប៉ុល ហម បានប្រាប់សារព័ត៌មានថ្មីៗ ដូច្នេះថា៖«យើង មិនដែលប្រកាសថាមិនចូលប្រជុំក្នុងរដ្ឋសភានោះទេ។ យើង នឹងទៅជាធម្មតា»។ របៀបវារៈមួយចំនួន នឹងត្រូវដាក់ចូលទៅក្នុងកិច្ចប្រជុំនេះ ដើម្បីឲ្យរដ្ឋសភា អនុម័ត។ របៀបវារៈទាំងនោះ មានដូចជា ការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តដល់ លោក ជា វ៉ាន់ដេត ជាតំណាងរាស្ត្រ ជំនួសសម្តេច សុខ អាន, របាយការណ៍ ស្តីពីសកម្មភាពរបស់រដ្ឋសភាកន្លងមក និងសេចក្តីស្នើច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីលក្ខន្តិកៈមន្ត្រីរាជការនៃក្រុមនីតិប្បញ្ញត្តិ ជាដើម៕
- - - - - - - - - - - - - - - - -
ប្រភព៖ថ្មីៗ