- - - - - - - - - - - - - - - - -
ដោយយោងទៅតាមចាក់ផ្សាយកម្មវិធីវិទ្យុសង្គ្រោះជាតិថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៧ គណបក្សសង្គ្រោះជាតិ ចាត់ទុកការណែនាំរបស់ក្រសួងមហាផ្ទៃដែលតម្រូវឱ្យបញ្ជប់តួនាទីភារកិច្ចរបស់មន្រ្តី ក្រុមប្រឹក្សាឃុំ/សង្កាត់របស់ខ្លួននៅមុនបញ្ជាប់អាណិតក្នុងអំឡុងពេល៦ខែមុខកាលបោះឆ្នោតថ្មីនៅខែមិថុនាខាងមុខនេះ ថាជារឿងអយុត្តិធម៍និងមិនសមហេតុផលដែលអាចទទួលយកបាននោះឡើយ។ ដោយយោងទៅតាមលិខិតចុះថ្ងែទី០៣ ខែមេសា ឆ្នាំ២០១៧របស់គណបក្សសមរង្ស៊ីផ្ញើជូនលោករដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សម្តេច ស ខេង បានលើកឡើងថាគណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្សដែលបានរួមគ្នាចលនាសង្រ្គោះជាតិ និងក្លាយជាគណបក្សសង្គ្រោះជាតិជាពិសេសសមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់អាណត្តិទី៣ របស់គណបក្សទាំង២ បានធ្វើប្រតិបត្តិការជាក្រុមប្រឹក្សាឃុំ/សង្កាត់របស់គណបក្សសង្គ្រោះជាតិរួចជាស្រេចទៅហើយ។ គណបក្សសង្គ្រោះជាតិបញ្ជាក់ទៀតថានៅក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ/សង្កាត់ឆ្នាំ២០១៧ និងការបោះឆ្នោតថ្នាក់ជាតិ២០១៨ ត្រូវប្រើប្រាស់បេក្ខភាពគណបក្សសង្គ្រោះជាតិតាមការជាក់ស្តែង។ ផ្អែកតាមអំនះអំណានគណបក្សសង្គ្រោះជាតិយល់ថាការណែនាំរបស់ក្រសួងមហាផ្ទៃដែលឱ្យបញ្ជប់សមាជិកភាពក្រុមប្រឹក្សាឃុំ/សង្កាត់របស់គណបក្សសមរង្ស៊ីដែលបន្តឈរឈ្មោះជាបេក្ខជនរបស់គណបក្សសង្គ្រោះជាតិមុនចប់អាណត្តិក្នុងរយៈពេល៦ខែ នៃការបោះឆ្នោតថ្មី
- - - - - - - - - - - - - - - - -
ប្រភព៖ វិទ្យុសង្គ្រោះជាតិ FM១០៥ ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៧