ត្រឡប់ក្រោយ

គណបក្សសង្រ្គោះជាតិកំណត់គោលដៅរួមដើម្បីការផ្លាស់ប្ដូរជាវិជ្ជមាននៅកម្ពុជា

 

- - - - - - - - - - - - - - - - - 

លោក យ៉ែម បុញ្ញឫទ្ធិជម្រុញអោយថ្នាក់ដឹកនាំខេត្ដ ក្រុង ស្រុកខេត្ដព្រះសីហនុជឿជាក់លើការកំណត់គោលដៅ និងធ្វើការផ្សព្វផ្សាយបន្ដប្រកបដោយប្រសិទ្ធិភាពទៅកាន់ប្រជាពលរដ្ឋនៅមូលដ្ឋានរបស់ខ្លួនស្ដីពីគោលនយោបាយសង្រ្គោះជាតិ។ថ្លែងក្នុងជំនួបជាមួយថ្នាក់ដឹកនាំស្រុក-ក្រុងគណបក្សសង្រ្គោះជាតិខេត្តព្រះសីហនុថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៧ នាទីស្នាក់ការកណ្ដាលខេត្តព្រះសីហនុ លោក យ៉ែម បុញ្ញឫទ្ធិ អគ្គនាយករដ្ឋបាលគណបក្សសង្រ្គោះជាតិបានលើកឡើងថា ដើម្បីធ្វើការផ្លាស់ប្ដូរជាវិជ្ជមានបាន លុះត្រាតែយើងជាអ្នកមូលដ្ឋានផ្ទាល់ត្រូវមានគម្រោងច្បាស់លាស់ ដោយមានមធ្យោបាយគ្រប់គ្រាន់ តាមយន្ដការអនុវត្តត្រឹមត្រូវ ហើយមានភាពជឿជាក់ទាំងអស់គ្នាក្នុងការធ្វើយុទ្ធនាការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ដើម្បីដឹកនាំឃុំ-សង្កាត់។លោកបន្ដទៀតថា គណបក្សសង្រ្គោះជាតិនឹងទទួលបានការដឹកនាំឃុំ-សង្កាត់ច្រើនជាងឆ្នាំ២០១២ ព្រោះគណបក្សសង្រ្គោះជាតិតែងតែមានសកម្មភាពជាប់ជាប្រចាំទាំងនៅថ្នាក់ជាតិ និងមូលដ្ឋានតាមផែនការណ៍សកម្មភាព និងយុទ្ធសាស្រ្ដពិតប្រាកដ ដើម្បីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងជម្រាបលោកពីស្ថានភាពសង្គម នយោបាយ និងការវិវត្ដន៍របស់គណបក្សសង្រ្គោះជាតិ។

- - - - - - - - - - - - - - - - - 

ប្រភព៖​ https://goo.gl/IiFpL5

ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៧

 

 

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា